សមាគមកសិកម្មសរីរាង្គកម្ពុជាគឺជាអង្គភាពវិស័យឯកជនទូទាំងប្រទេស ដែលធ្វើការងារលើកកម្ពស់កសិកម្មសរីរាង្គក្នុងប្រទេសកម្ពុជា។ COrAAកំពុងធ្វើការងារបង្រួបបង្រួមអង្គភាពនិងបុគ្គលម្នាក់ៗនៅក្នុងប្រទេសដែលសកម្មក្នុងការងារដាំដុះការកែច្នៃការធ្វើទីផ្សារ ធ្វើពាណិជ្ជកម្ម ផលិតផល សរីរាង្គ និងការគាំទ្រក្នុងទម្រង់ជាច្រើនទៀតដល់កសិកម្មសរីរាង្គ។ កត្តាជំរុញ ដ៏រឹងមាំក្នុងការបង្កើត COrAA នេះគឺដើម្បីមានស្ថាប័ន ក្នុងស្រុក មួយ ដែល ភាគីពាក់ព័ន្ធកម្ពុជាជាពិសេសដើម្បីឲ្យ ភាគីមកពីវិស័យ ឯកជន មានភាពជាអ្នកដឹកនាំក្នុងការលើកកម្ពស់ កសិកម្មសរីរាង្គក្នុងប្រទេស កម្ពុជា(ផ្ទុយពីចលនាលើកកម្ពស់ កសិកម្មសរីរាង្គដោយមានការគាំទ្រពីម្ចាស់ជំនួយ)។